បើនិយាយ​ឲ្យ​ស្រួល​យល់​ទៅការ jailbreak គឺជាដំណើរ​ការ​ដំឡើង​កម្មវិធី Cydia ប៉ុន្តែ វាជា​ដំណើរ​ដ៏ស្មុគស្មាញ​មួយ ហើយ​អ្នកធ្វើត្រូវ​ប្រាកដថា ទង្វើនេះ​ស្របតាមច្បាប់​របស់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិច 100%។ នេះបញ្ចាក់​ថា ក្រុមហ៊ុន Apple ប្រឆាំង​និងការ jailbreak។

ជំលោះ​រវាង​ក្រុមហ៊ុន Apple និងការ jailbreak បានចាប់​ផ្តើមតាំង​ពីឆ្នាំ 2008 មកម្លេះ គឺបន្ទាប់​ពីកម្មវិធី jailbreak បាន​បង្ហាញ​វត្តមាន​ដោយ​ក្រុម​ជំនាញ hacker មាន​ឈ្មោះ​ថា Geohot។


ជាការ​ពិត​ណាស់ ដំណើរការ jailbreak មាន 2 ប្រភេទៈ 

ទី 1 គឺ​ធ្វើ​តាម bootroom jailbreak ដែលត្រូវ​បានគេ​យក​មក​អនុវត្ត​ជា​ហូរហែរ។ វិធី jailbreak នេះមាន​ដំណើរ​ការ​ដូចទៅ​និង Limera1n jailbreak ជំនាន់ចុង​ក្រោយ​បង្អស់​របស់ Geohot អញ្ចឹង​ដែរ គឺត្រូវបានគេ​និយម​ប្រើប្រាស់​ពីមុនរហូត​ដល់​បច្ចុប្បន្ន សំរាប់គ្រប់ iDevices ទាំងអស់​លើក​លែង​តែ iPad 2 និង iPhone 4S ដែល​ទើប​ចេញ​ក្រោយ Limera1n។

ចំនែក​ប្រភេទ​ទី 2 វិញគឺជាការ jailbreak តាមទូរស័ព្ទ​​ផ្ទាល់​តែម្តង ហើយវាមាន​លក្ខណៈងាយ​ស្រួល​បំផុត។ ប៉ុន្តែការ jailbreak តាមវិធីនេះប្រើ​បាន​តែលើ iOS ដែល​ទើប​ចេញ​ថ្មី​ប៉ុណ្ណោះ ព្រោះវាតែង​តែត្រូវបា​នបិទផ្ទប់​ដោយក្រុមហ៊ុន Apple តាមរយៈការ update firmware ជំនាន់ថ្មីរបស់ iOS។

 

ប្រភព: KH-ADVERTISE.COM 

Advertisement

0 comments:

Post a Comment

 
Top