Infinifolders ជាកម្មវិធីមួយដែលអាចអោយលោកអ្នក ដាក់អាយខននៃកម្មវិធី កាន់ច្រើនក្នុងថត Folder នីមួយៗ ដែល Apple កំណត់អោយដាក់បានត្រឹមតែ 12 អាយខន នៅក្នុង Folder មួយតែប៉ុណ្ណោះ។ ដូច្នេះនៅពេលលោកអ្នក តំឡើងកម្មវិធី Infinifolders ហើយ លោកអ្នកនឹងអាចដាក់កម្មវិធីជាច្រើននៅក្នុង Folder លើសពី 12 អាយខនបាន។

A. តំរូវការជាមូលដ្ឋានៈ

1. ទូរស័ព្ទ iPhone, Pad, iPod Touch ប្រព័ន្ធប្រតិបិត្តការ iOS 5.x.x ដែល Jailbreak រួចហើយ

2. ទូរស័ព្ទ iPhone, Pad, iPod Touch ត្រូវភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫ ប្រព័ន្ធទូរស័ព្ទ 3G


B. របៀបដំឡើង Infinifolders ពី Cydia Tweak

1. ជាដំបូងបើកចូលទៅកាន់ Cydia រួចចុចលើ Manage បន្ទាប់មកចុចលើ Sources បន្ទាប់មកទៀតចុចនៅលើ Edit ដើម្បីធ្វើការ Add Sources ។ បន្ទាប់មកចុច Add Button រួចវាយ URL “http://ihacksrepo.com” នេះចូលនៅក្នុង Text Box ហើយចុច Add Source បន្ទាបមកទៀតមានផ្ទាំង Source Warning សូមចុច Add Anyway ហើយរងចាំការតំណើរការចប់។

2. រួចស្វែង Button Search វិញ រួចវាយនៅក្នុងប្រអប់ Search រកឈ្មោះថា Infinifolders នៅពេលដែលលោកអ្នករកឃើញហើយសូចចុចនៅពីលើ Infinifolders បន្ទាប់មកចូលទៅដល់ Page Detail របស់ Infinifolders ហើយចុចលើប៊ូតុង Install -> Confirm ដើម្បីដំឡើង និងរងចាំការតំណើរការចប់ រូចចុច Restart SpringBoard ។


C. របៀបប្រើប្រាស់ Infinifolders

1. នៅពេលដែលលោកអ្នកបានតំឡើង Infinifolders ចប់សព្វគ្រប់ហើយ សូមត្រឡប់ទៅ Home Screen វិញ ហើយបង្តើត Folder ថ្មីមួយ រួចថ្មីការផ្លាស់ប្តូរ iCon នៃកម្មវិធីចូលនៅក្នុង Folder បានច្រើនជាង 12 ជាការស្រេច។ 

 

ប្រភព: KH-ADVERTISE.COM

Advertisement

0 comments:

Post a Comment

 
Top