តើ Cydiaគឺជាអ្វី? ហេតុអ្វីបានជាទូរស័ព្ទ iPhone, iPod Touch & iPad ត្រូវការវាម្លេះ? នេះគឺជាសំនួរដែលចេញពីមាត់អ្នកប្រើប្រាស់ iDevices ស្ទើរតែគ្រប់រូបបានចោទសួរ ព្រោះថារាល់លើកដែលពួកគេធ្វើការ Update, Downgrade ឬ Restore firmware iOS នៅលើ iDevice របស់ខ្លួនរួច គេចាំបាច់តំឡើងកម្មវិធី Cydia នេះថែមទៀត។ Cydia គឺជាកម្មវិធីដ៏ចាំបាច់មួយសំរាប់បើកផ្លូវឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone, iPod Touch & iPad អាចបញ្ចូលកម្មវិធីដោយឯករាជ្យ ឬកម្មវិធីដែលបង្កើតដោយអ្នកអភិវឌ្ឍន៍កម្មវិធីណាក៏បាន។ កម្មវិធីនេះ ត្រូវបានអភិវឌ្ឍន៍ដោយលោក Jay Freeman ដែលមានរហ័សនាមថា Saurik ហើយវាមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនិង App Store របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ វាបានប្រមូលផ្តុំនូវកម្មវិធីសំរាប់សំរួលដំណើរការ បន្ថែមមុខងារ និងកម្មវិធីប្លែកៗ ជាច្រើនដែលអាចធ្វើឲ្យ iDevice មានសមត្ថភាពកាន់តែអស្ចារ្យ។ លើសពីនេះ Cydia ក៏ផ្តល់នូវកម្មវិធីយ៉ាងច្រើនសន្ធឹកសន្ធាប់ សំរាប់ដាក់ឲ្យដោនឡដដោយសេរី និងគិតថ្លៃក្នុងតំលៃទាបផងដែរ។
ប្រភព: KH-ADVERTISE.COM
Advertisement
Top
0 comments:
Post a Comment