Message ដែលជាកម្មវិធីសម្រាប់ផ្ញើសារអនឡាញ (instant messenger) តែពេលនេះដើម្បីឲ្យប្រិយមិត្តនិងមិត្តយុវវ័យយល់កាន់តែស៊ីជម្រៅបន្ថែមទៀតពីកម្មវិធីនេះ យើងសូមលើកយកជំហាននៃការដំឡើង iMessage លើ iOS 5 មកបង្ហាញជូនវិញម្ដង។
របៀបនៃការដំឡើង iMessage លើ iPhone និង iPad ឬiPod touch មានលក្ខណៈខុសគ្នាបន្តិចបន្តួច ដូច្នេះសូមធ្វើការអនុវត្តតាមការបង្ហាញដូចខាងក្រោម៖
១. របៀបដំឡើង iMessage លើ iPhone
- ជំហានដំបូងត្រូវប្រាកដថា ទូរស័ព្ទ iPhone របស់ប្រិយមិត្តបានដំឡើង iOS 5
- បន្ទាប់មកចូលទៅកាន់ Setting → ជ្រើសរើសយកពាក្យថា Messages → iMessage រួចរើសយកពាក្យ ON។
- ភ្លាមនោះប្រិយមិត្តនឹងឃើញសារមួយបង្ហាញថា “Activating”
- ក្នុងជំហាននេះគឺតម្រូវឲ្យប្រិយមិត្តចុចលើពាក្យ Receive At ដើម្បីវាយបញ្ចូល Apple ID, email address, លេខទូរស័ព្ទឬវាយបញ្ចូលទាំងអស់ក៏បាន។
-ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថាប្រិយមិត្តបានactive គណនេយ្យ iMessage លើ iPhone ជោគជ័យហើយ។
- សូមបញ្ជាក់ថាប្រិយមិត្តអាចមានជម្រើសផ្ញើសារជា SMS ធម្មតានៅពេលដែល iMessage data connection (3G ឬ Wifi) មិនដំណើរការ។
២. របៀបដំឡើង iMessage លើ iPad និង iPod touch
- ជំហានដំបូងត្រូវប្រាកដថា iPad និង iPod touch របស់ប្រិយមិត្តបានដំឡើង iOS 5
- បន្ទាប់មកចូលទៅកាន់ Setting → ជ្រើសរើសយកពាក្យថា Messages → iMessage រួចរើសយកពាក្យ ON។
- ភ្លាមនោះនឹងមានផ្ទាំងថ្មីមួយលោតឡើងដែលទាមទាររក Apple ID
- ក្នុងជំហាននេះគឺតម្រូវឲ្យប្រិយមិត្តវាយបញ្ចូល Apple IDទៅក្នុងផ្ទាំងថ្មីនោះ។
- បើសិនជាប្រិយមិត្តមិនទាន់មាន Apple ID នោះគឺតម្រូវឲ្យបង្កើត Apple IDថ្មីដោយចុចលើពាក្យ Create New Account រួចបំពេញតាមការណែនាំជាការស្រេច។
- ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថា ប្រិយមិត្តបានactive គណនេយ្យ imessage លើ iPad ឬ iPod touch ជោគជ័យហើយ។
ប្រភព: KH-ADVERTISE.COM
0 comments:
Post a Comment