
តាមការពិត គេ មាន កញ្ចប់ Khmer Localization ដែលបាន បកប្រែ Interface ប្រព័ន្ធ iOS ជាភាសារខ្មែរ រួចទៅហើយ។ តែសំរាប់ លោកអ្នក ដែលមិនចង់ ផ្លាស់ប្តូរ ភាសា ក្នុង Settings [ចង់នៅប្រើ អ៊ីនធើហ្វេស អង់គ្លេស] ឬ មិនពេញចិត្ត ឈ្មោះអាយខន ជាភាសាខ្មែរ ដែលគេ បកប្រែ ស្រាប់… លោកអ្នក អាចធ្វើការ បកប្រែវា ដោយខ្លួនឯងបាន តាមរយៈការប្រើ កម្មវិធី Icon Renamer។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី Icon Renamer ដោនឡូដ ឥតគិតថ្លៃពី ប្រភព BigBoss ក្នុង Cydia
- iPhone, iPod Touch ឬ iPad ដែល Jailbreak និងដំឡើង ភាសារខ្មែរ ព្រមទាំងឃីប៊ត រួចហើយ
វិធីដំឡើង:
1. ជាដំបូង សូមបើកកម្មវិធី Cydia ហើយចូលទៅ Search រួចវាយពាក្យ Icon Renamer។ ចុចលើវា រួចចុចលើ Install-> Confirm។ បន្ទាប់មក ចុច Restart SpringBoard។
Rename iOS icon to KhmerRename iOS icon to KhmerRename iOS icon to KhmerRename iOS icon to Khmer
2. ត្រឡប់មក Home Screen វិញ សូមចុចលើ អាយខន ណាមួយដែលចង់ ប្រែឈ្មោះជាភាសាខ្មែរ អោយយូរ ដើម្បីអោយវា ញ័រ រួចចុចលើ អាយខននោះម្តងទៀត។
Rename icon to KhmerRename iOS icon to Khmer
3. ក្នុងប្រអប់ Rename សូមផ្លាស់ប្តូរ ឃីប៊ត ទៅឃីប៊តខ្មែរ រួចវាយ ពាក្យខ្មែរ ដែលចង់ប្រែវា បន្ទាប់មកចុច ប៊ូតុង Apply ជាការស្រេច។
ធ្វើដូចនេះម្តងទៀត (ជំហាន 2-3) ចំពោះអាយខនដទៃទៀត៕
ប្រភព: KH-ADVERTISE.COM
Advertisement
Top
0 comments:
Post a Comment