កាលពីលើកមុន យើងបានបង្ហាញពីរបៀបលាក់ Drive រួចមកហើយ ហើយប្រហែលជាមានប្រិយមិត្តជាច្រើនកំពុងមានចម្ងល់អំពីវិធីបង្ហាញ Drive។ តើបង្ហាញយ៉ាងម៉េចទៅ?
វិធីបង្ហាញ Drive មានបីរបៀបគឺអាចចូលតាម Command Prompt ដដែល អាចប្រើកម្មវិធីបង្ហាញ Drive ឬអាចចូលតាម Disk Management ក៏បាន។ យើងសូមធ្វើការបង្ហាញតាម Command Prompt ដូចវិធីលាក់ ដែលមានបង្ហាញដូចរូបខាងក្រោម:
សូមវាយពាក្យ CMD ចូលក្នុងប្រអប់ Run
នៅក្នុង ផ្ទាំង Command Prompt នេះត្រូវវាយពាក្យ Diskpart>Enter>បើសិនមានផុសផ្ទាំង User Account Control dialog-box សុមចុច Yes
វាយពាក្យ List Volume នៅខាងមុខDISKPART បន្ទាប់មកនឹងចេញផ្ទាំងតារាងបង្ហាញពី Drive
បន្ទាប់មក ទៀត ប្រិយមិត្តត្រូវជ្រើសរើស Drive ណាមួយដែលបានលាក់ រួចវាយពាក្យSelect Volume > Assign Letter Drive។ ឧបមាថា ប្រិយមិត្តចង់បង្ហាញ Drive G សូមវាយពាក្យ Select Volume G > Assign Letter G ជាការស្រេច។
Done!






0 comments:
Post a Comment