នៅក្នុងគេហទំព័រយើងខ្ញុំ ចង់ណែនាំនូវកម្មវិធីម្យ៉ាង ដែលជួយក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone, iPad, iPod កាន់តែរហ័សជាមុន និងមានភាពងាយស្រួលផងដែរ។
សំរាប់លោកអ្នកប្រើប្រាស់ ប្រព័ន្ធ iOS 5.x.x ព្រមទាំង Tethered Jailbreak រួចហើយនោះគឺកម្មវិធី SBSetting អាចជួយលោកអ្នក ក្នុងការបិទ ឬបើក 3G Mode, WiFi, Airplane Mode, Bluetooth, Blitheness, DATA Mode and Process Mode ដែលមាននៅក្នុង Toggles រួមពីនេះទៅទៀត លោអ្នកអាច Reboot និង Springboard នៅក្នុងទូរស័ព្ទ iPhone, iPad, iPod Touch ដែលមាននៅលើ Status Bar។
A. តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ប្រព័ន្ធប្រតិបិត្តការ iOS 5.x.x ដែល Jailbreak រូចហើយ
2. ទូរស័ព្ទ iPhone ត្រូវភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
B. ការដំឡើង SBSetting ពី Cydia សំរាប់ប្រព័ន្ធ iOS 5.x.x
1. ជាដំបូងបើក Cydia រួចស្វែង Button Search វិញ រួចវាយនៅក្នុងប្រអប់ Search រកឈ្មោះថា SBSetting នៅពេលដែលលោកអ្នករកឃើញហើយសូចចុចនៅពីលើវា បន្ទាប់មកចូលទៅដល់ Page Detail របស់ SBSitting ហើយចុចលើប៊ូតុង Install -> Confirm ដើម្បីដំឡើង និងរងចាំការតំណើរការចប់ ។
C. របៀប Configure SBSetting នៅក្នុង Setting
1. នៅពេលដែលលោកអ្នក install SBSetting រួចហើយនោះ ធ្វើការត្រលប់មក Home Screen សូមចូលទៅ Settings -> Notification Center អ្នកនឹងឃើញ icon SBSetting -> Edit ត្រូវចាប់ទាញដាក់នៅខាងក្រោម រួច ចាកចេញត្រឡប់មក Home Screen វិញ។
2. បន្ទាប់មកត្រឡប់ទៅ Home Screen វិញយកដៃរបស់អ្នកទាញពីលើ ចុះមកខាងក្រោម អ្នកនិងបានឃើញ Toggles នៅក្នុង Status Bar ហើយធ្វើការសាកល្បង បិទ ឬបើកវា។
ប្រភព: KH-ADVERTISE.COM
0 comments:
Post a Comment