
នៅក្នុងប្រព័ន្ធប្រតិបិត្តការ iOS របស់ទូរស័ព្ទដៃ iPhone, iPad, iPod Touch នៅពេលដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរទីតាំង iCon ពិតជាមានផលវិបាកសំរាប់ធ្វើការផ្លាស់ប្តូរ អោយទៅជាទំរង់ណាមួយដែល លោកអ្នកពេញចិត្ត។ ឥឡូវនេះ kh-advertise.com ចង់បង្ហាញនូវកម្មវិធីមួយគឺ "GridLock" ជាកម្មវិធីមួយដែលជួយអោយ លោកអ្នកធ្វើការផ្លាស់ iCon នៅក្នុងប្រព័ន្ទប្រតិបិត្តការ iOS អោយទៅជាទំរង់បែបណាក៏បានដូចជាៈ រូបបេះដូង រូបចតុកោណកែង ទំរង់អក្សរ X ជាដើម។
A. តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone, Pad, iPod Touch ប្រព័ន្ធប្រតិបិត្តការ iOS ដែល Jailbreak រួចហើយ
2. ទូរស័ព្ទ iPhone, Pad, iPod Touch ត្រូវភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫ ប្រព័ន្ធទូរស័ព្ទ 3G
B. របៀបដំឡើង GridLock ពី Cydia Tweak
1. ជាដំបូងបើកចូលទៅកាន់ Cydia រួចចុចលើ Manage បន្ទាប់មកចុចលើ Sources បន្ទាប់មកទៀតចុចនៅលើ Edit ដើម្បីធ្វើការ Add Sources ។ បន្ទាប់មកចុច Add Button រួចវាយ URL "http://cydia.xsellize.com" នេះចូលនៅក្នុង Text Box ហើយចុច Add Source បន្ទាបមកទៀតមានផ្ទាំង Source Warning សូមចុច Add Anyway ហើយរងចាំការតំណើរការចប់។
2. រួចស្វែង Button Search វិញ រួចវាយនៅក្នុងប្រអប់ Search រកឈ្មោះថា GridLock នៅពេលដែលលោកអ្នករកឃើញហើយសូចចុចនៅពីលើ GridLock បន្ទាប់មកចូលទៅដល់ Page Detail របស់ GridLock ហើយចុចលើប៊ូតុង Install -> Confirm ដើម្បីដំឡើង និងរងចាំការតំណើរការចប់ រូចចុច Restart SpringBoard ។
C. របៀបប្រើប្រាស់ GridLock
1. នៅពេលដែលលោកអ្នកបានតំឡើង GridLock ចប់សព្វគ្រប់ហើយ សូមត្រឡប់ទៅ Home Screen វិញ រួចលោកអ្នកសូចចុចនៅលើ iCon អោយបានចំនួនប្រហែល 5 វិនាទី ហើយលោកអ្នកនីងឃើញ សញ្ញាខ្វែង (x) នៅពីលើ iCon ហើធ្វើការចាប់ទាញ iCon ទៅដាក់ទីតាំងដែលលោកអ្នកចង់ដាក់ ឬទៅតាមទំរង់ដែលលោកអ្នកពេញ ចិត្ត។
ប្រភព: KH-ADVERTISE.COM
Advertisement
Top
0 comments:
Post a Comment