Keyboard ជាផ្នែកមួយសំខាន់នៃកុំព្យូទ័រសម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការ បញ្ជា និងវាយបញ្ចូលទនិ្នន័យផ្សេងៗដើម្បីរក្សាទុកក្នុងកុំព្យូទ័រ។
នៅទំព័រនេះ itkey4u សូមធ្វើការបង្ហាញ Shortcut មួយចំនួន ដែលមិត្តយុវវ័យ គួរដឹង ដើម្បីផ្ដល់ភាពងាយស្រួលមួយចំនួនពេលប្រើប្រាស់កុំព្យូទ័រ។ តើ Shortcut នោះមានអ្វីខ្លះ ?
Shortcut
|
មុខងារ
|
Window key + M
|
Minimize ផ្ទាំងកម្មវិធី និងផ្ទាំង Window ទាំងអស់ដែលយើងកំពុងប្រើប្រាស់
|
Window key + Shift+M
|
Maximize ផ្ទាំងកម្មវិធី និងផ្ទាំង Window ទាំងអស់ក្នុងពេលតែមួយ
|
Window Key + L
|
Log off កុំព្យូទ័រដោយមិនចាំបាច់ចំណាយពេលច្រើន
|
Window Key+ E
|
បើកផ្ទាំង Window Explorer
|
Window Key ឬក៏ Ctrl+ Esc
|
ចូលទៅកាន់ Start Menu ដោយមិនចាំបាច់ប្រើប្រាស់ Mouse
|
Ctrl+Alt+Delete
|
ហៅ Task Manager មកប្រើ ដើម្បីបិទកម្មវីធីណាមួយ ដែលជាមូលហេតុធ្វើឲ្យកុំព្យូទ័រគាំង ឬក៏ដំណើរការយឺត
|
ចុច Shift ចំនួន ៥ ដង
|
ហៅ Sticky Key យកមកប្រើ
|
Alt+F4
|
បិទកម្មវិធី ឬផ្ទាំង Window ដែលយើងកំពុងតែប្រើប្រាស់
|
F1
|
ជា Shortcut ទូទៅមួយដែលអាចផ្ដល់ដំណោះស្រាយផ្សេងៗ [Help] នៅពេលដែលយើងចង់ដឹងពីរបៀបប្រើនៃកម្មវិធីដែលយើងកំពុងប្រើ
|
Alt+Tab
|
ទាញយក Tab ណាមួយមកប្រើនៅពេលដែលយើងបានបើកដំណើរការច្រើនកម្មវិធី ឬច្រើនWindows
|
Window Key + F
|
ប្រើសម្រាប់ស្វែងរក File ឬក៏ Folder ក្នុងកុំព្យូទ័រ
|
Window Key + D
|
Minimize និង Maximize ផ្ទាំង Window ផ្សេងៗដែលយើងកំពុងតែប្រើ
|
F2
|
កែប្រែឈ្មោះ File
|
Alt + P
|
បង្ហាញ ឬ លាក់ Explorer preview pane
|
Window Key + G
|
បង្ហាញ gadgets នៅពីមុខផ្ទាំព windows ដទៃទៀត
|
Window Key + + (Plus Key)
|
ដើម្បីពង្រីក ផ្ទាំងដែលយើងកំពុងតែបើកដើម្បីឲ្យមើលឃើញកាន់តែច្បាស់
|
Window Key + - (Minus Key)
|
ដើម្បីបង្រួមមកវិញ
|
Window Key + Up (Arrow Key Up)
|
Maximize ផ្ទាំង Window ដែលយើងកំពុងប្រើ
|
Window Key + Down (Arrow Key Down)
|
Minimize ផ្ទាំង Window ដែលយើងកំពុងប្រើ
|
Windows Key + Left (Arrow Key Left )
|
បង្រួមផ្ទាំង Window ឲ្យតូចទៅផ្នែកខាងឆ្វេងនៃ Screen
|
Windows Key + Right (Arrow Key Right)
|
បង្រួមផ្ទាំង Window ឲ្យតូចទៅផ្នែកខាងស្តាំនៃ Screen
|
Windows Key + Home
|
ដើម្បី Minimize/ Restore គ្រប់ផ្ទាំង Window ទាំងអស់លើកលែងតែ ផ្ទាំងដែលយើងកំពុងបើក ។
|
កុំភ្លេចសាកល្បងទាំងអស់គ្នាណា ! បើមិត្តយុវវ័យណាដឹង Shortcut ល្អៗសូមកុំភ្លេចដែលរំលែកចំណេះដឹងរបស់អ្នក តាមរយៈប្រអប់Comment ខាងក្រោមនេះ !

0 comments:
Post a Comment