មាន​មនុស្ស​ជា​ច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ថ្មiPhoneនៅ​ពេល​ដែល​ដំឡើង iOS 5 ហើយ​ភាគ​ច្រើន​នៃ​បញ្ហា​ថ្ម​នេះ​គឺ​កើត​ឡើង​លើ iPhone និង iPad ជាង iPod touch
អញ្ចឹង​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ Sabay សូម​ចែក​រំលែក​គន្លឹះ​ងាយ​ៗ​ដូច​ខាង​ក្រោម៖
. បិទ Bluetooth ដោយ​ចូល​ទៅ​កាន់ Settings → General → Bluetooth រួច​ជ្រើសរើស​យក​ពាក្យ “Off”
. បិទ​កម្មវិធី​ដែល​មិន​សូវ​ប្រើ ឬ​បិទ​កម្មវិធី​ទាំងអស់​លើNotification Center ដោយ​ចូល​ទៅ​កាន់ Settings → Notifications → ជ្រើសរើស​យក​ពាក្យ “Off” លើ​កម្មវិធី​ដែល​មិន​សូវ​ប្រើ។
. បិទ Ping ដោយ​ចូល​ទៅ​កាន់ Settings → General → Restrictions → Enable Restrictions → Ping រួច​ជ្រើសរើស​យក​ពាក្យ “Off”
. បិទTime Zone Adjustment ដោយ​ចូល​ទៅ​កាន់ Settings → Location Services → System Services → Set Time Zone to “Off”
. បិទ iCloud ដោយ​ចូលទៅ​កាន់ Settings → iCloud → រួច​ជ្រើសរើស​យក​ពាក្យ “Off” សម្រាប់ features ដែល​មិន​ប្រើ។
. បិទ Location Services ដោយ​ចូល​ទៅ​កាន់ Settings → Location Services រួច​ជ្រើសរើស​យក​ពាក្យ “Off” សម្រាប់ features ដែល​មិន​ប្រើ។
. បិទ Diagnostic and Usage Reports ដោយចូល​ទៅ​កាន់ Settings → General → About → Diagnostic & Usage រួច​ជ្រើសរើស​យក​ពាក្យ “Don’t Send”
. Reset Network Settings ដោយ​ចូល​ទៅ​កាន់ Settings → Reset → Reset Network Settings
ចំណាំ: គន្លឹះ​នេះ​នឹង reset គ្រប់ network settings ទាំងអស់រួម​ទាំង passwords, VPN និង APN settings
. មាន​អ្នក​ប្រើប្រាស់​ខ្លះ​បាន​ឲ្យដឹង​ថា​លុប email accounts ហើយ add email accounts ទាំង​នោះ​សាជាថ្មី​ក៏​ជា​គន្លឹះ​មួយ​ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន ផង​ដែរ។ សូម​មើល​វិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
- លុប email account ដោយ​ចូល​ទៅ​កាន់ Settings → Mail, Contacts, Calendars → Account Name រួច​ជ្រើសរើស​យក​ពាក្យ Delete Account
- Reboot Device
- ជំហាន​ចុង​ក្រោយadd email accounts សាជាថ្មី​ដោយ​ចូល​ទៅ​កាន់ Settings → Mail, Contacts, Calendars រួច​ជ្រើសរើស​យក​ពាក្យ Add Account

Advertisement

0 comments:

Post a Comment

 
Top